Month: September 2019

ព្រះអង្គមិនដែលប្រែប្រួល

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ ឈ្មោះ ឃែរី(Cari) បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​សាន់តា បាបារ៉ា រដ្ឋ​កាលីហ្វូញ៉ា ដើម្បី​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​មិត្ត​រួម​ជំនាន់ នៅ​មហា​វិទ្យា​ល័យ។ ទីក្រុង​នោះ​ជា​កន្លែង​ដែល​យើង​បាន​ជួប​គ្នា និង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ កាល​ពី​៣៥​ឆ្នាំ​មុន។ យើង​មាន​គម្រោង​ទៅ​លេង​កន្លែង​មួយ​ចំនួន ដែល​យើង​ធ្លាប់​បាន​ចំណាយ​ពេល​ដ៏​ល្អ​បំផុត​ជា​មួយ​គ្នា កាល​វ័យ​យុវជន។ ប៉ុន្តែ ពេល​ដែល​យើង​ទៅ​ដល់​ទីតាំង​របស់​ភោជ្ជនីយដ្ឋាន​មីស៊ីកូ​ដែល​យើង​ចូល​ចិត្ត​ជាង​គេ យើង​បែរ​ជា​ឃើញ​ហាង​ផ្គត់ផ្គង់​គ្រឿង​សំណង់​នៅ​ទីនោះ​ទៅ​វិញ។ តែ​យើង​បាន​ឃើញ​ផ្លាក​ដែក​មួយ ដែល​គេ​បាន​ព្យួរ​នៅ​លើ​ជញ្ជាំង ជា​ការ​រំឭក​ដល់​ភោជ្ជនីយដ្ឋាន​នេះ ដែល​បាន​បម្រើ​សហគមន៍​នៅ​ទីនោះ​អស់​រយៈ​ពេល​៤​ទសវត្សរ៍​មក​ហើយ។

ខ្ញុំ​ក៏​បាន​មើល​ទៅ​ផ្លូវ​ដើរ ដ៏​សោះ​កក្រោះ ដែល​ពី​មុន​​បាន​លម្អរ​ដោយ​តុ​កៅអី និង​ឆ័ត្រ​ពណ៌​ចម្រុះ ដ៏​ស្រស់​ស្អាត។ នៅ​ទីនោះ ​ពិត​ជា​មាន​ការ​ប្រែ​ប្រួល​ច្រើន​ណាស់។ ប៉ុន្តែ ទោះ​ជា​អ្វី​ៗ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់ មិន​ដែល​ផ្លាស់​ប្តូរ​ឡើយ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ពោល​យ៉ាង​សោក​សៅ​ថា “ចំណែក​ឯ​មនុស្ស ថ្ងៃ​អាយុ​របស់​គេ​ធៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល។ ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ត្រូវ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​នោះ​មិន​ស្គាល់​វា​ទៀត។តែ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា​ស្ថិតស្ថេរ​នៅ តាំង​ពី​អស់កល្ប​ដរាប​ដល់​អស់​កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់ សេចក្តី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ”(ទំនុកដំកើង ១០៣:១៥-១៧)។ នៅ​ចុង​បញ្ចប់​នៃ​ទំនុក​មួយ​នេះ ស្តេច​ដាវីឌ​ក៏​បាន​បន្លឺ​សម្លេង​ថា “ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ”(ខ.២២)។

លោក​ហេរ៉ាគ្លីទើស(Heraclitus) ដែល​ជា​ទស្សនវិទូ​បុរាណ បាន​មាន​ប្រសាសន៍​ថា “មនុស្ស​មិន​ដែល​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​ដដែល ជា​លើក​ទីពីរ​ឡើយ”។ បាន​សេចក្តី​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​យើង មាន​ការ​ផ្លាស់​ប្តូរ​ជា​និច្ច ប៉ុន្តែ ​ព្រះ​ជា​ម្ចាស់​នៅ​តែ​ដដែល…